ព្រៃលិចទឹក ផ្តល់ផលប្រយោជន៍សំខាន់ក្នុងការថែរក្សាគុណភាពទឹក គ្រប់គ្រងការ​ហូរច្រោះដី ផ្តល់ជាទីជម្រក សត្វស្លាប និង មច្ឆាជាច្រើនប្រភេទ

(ភ្នំពេញ)៖ ព្រៃលិចទឹក គឺជាស្ថានប្រព័ន្ធ មួយដ៏សំខាន់ ដោយបានផ្តល់អត្ថ​ប្រ​យោជន៍​ជាច្រើនក្នុងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម។

ព្រៃលិចទឹកដើរតួនាទីដោយផ្ទាល់ក្នុងការថែរក្សាគុណភាពទឹក គ្រប់គ្រងការហូរ​ច្រោះ​ដី ផ្តល់ជាទីជម្រក និងកន្លែងពងកូនសម្រាប់ សត្វស្លាប វារីសត្វ និងមច្ឆាជាច្រើន​ប្រ​ភេទ ព្រមទាំងចូលរួមយ៉ាងសំខាន់ក្នុងការលើកកំពស់ជីវៈភាពសហគមន៍មូលដ្ឋាន​ផងដែរ។

ព្រៃលិចទឹកនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានថយចុះជាខ្លាំង​ក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រឈមមុខនឹងការបាត់បង់ប្រសិនបើ​មិនមាន​វិធានការទប់ស្កាត់ ឬ ដាំស្តារឡើងវិញទាន់ពេលវេលានោះទេ។

ឆ្លើយតបនឹងបញ្ហានេះ អង្គការអភិរក្សតំបន់ដីសើម និងសត្វស្លាបព្រៃ(WWT) សហ​ការជាមួយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តតាកែវ បាននឹងកំពុង​អនុវត្តន៍​គម្រោង​ដាំស្តារព្រៃលិចទឹកឡើងវិញ ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស និងសហគមន៍​ដែលរស់នៅជុំវិញតំបន់ការពារនេះ រួមមានការបណ្តុះកូនឈើ ការថែទាំ និងការដាំ​ស្តារ​កូនឈើជាដើម។

គួរបញ្ជាក់ថាក្នុងខែមេសា ឆ្នាំ២០២៤ គម្រោងនេះបានផ្តល់ការគាំទ្រផ្នែក​បច្ចេក​ទេស និងសម្ភារៈ សម្រាប់បណ្តុះ និងថែទាំកូនឈើទៅដល់សហគមន៍ដែលរស់នៅ​ជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ចំនួន៤៧គ្រួសារ ស្មើនឹង ២០០០០កូន​ឈើប្រភេទព្រៃលិចទឹក។

បច្ចុប្បន្ន កូនឈើទាំងនេះកំពុងលូតលាស់ប្រកបដោយសុខភាពល្អ ហើយនឹង​ត្រូវ​យក​ទៅដាំនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅក្នុង​ខែមករា ឆ្នាំ២០២៦​ខាងមុខនេះដោយមានការចូលរួមពីគ្រប់បណ្តាអ្នកពាក់ព័ន្ធ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner