អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានគណនីហ្វេសប៊ុកឈ្មោះ សមរង្ស៊ី ដែលបានចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន មានជាប់​ពាក់​ព័ន្ធនឹងការទិញភាគហ៊ុនថាមពលដ៏ធំមួយរបស់ថៃ

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី ២ ខែ កញ្ញ ឆ្នាំ ២០២៥នេះ​បាន​ចេញ​សេចក្តីប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនីហ្វេស​​ប៊ុកឈ្មោះ Sam Rainsy ដែលបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤ភាគរយ នៃក្រុម​​ហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ​តាម​រយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃ​បដិ​សេធ​មិន​ព្រមលក់ឱ្យ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនជ្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ គ្មានទំនាក់ទំនង​អ្វីជា​មួយ​ជនជាតិអាហ្វ្រិកខាងត្បូងដូចដែលបានលើកឡើងនោះឡើយ ហើយក៏មិន​ដែល​បានទិញភាគហ៊ុនពីក្រុមហ៊ុនណាមួយពីប្រទេសថៃ ដូចបានលើកឡើង​ខាង​លើនោះ​ដែរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner