អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម
កំពង់ចាម៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងរួមដំណើរដោយឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអអយ្យការអមសាលាដំបូងខេត្ត និងក្រុមការងារកាលពីព្រឹកថ្ងៃ ទី២ ខែកញ្ញា បានអញ្ជើញពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម (TVET) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម។
ក្នុងជំនួបនិងស្វែងយល់ពីសកម្មភាពបណ្ដុះបណ្ដាលខាងលើ ឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្តជំរុញដល់សិក្ខាកាមដែលកំពុងរៀនជំនាញបច្ចេកទេស និងកំពុងអនុវត្តផ្ទាល់លើជំនាញជួសជុលម៉ូតូ និងរថយន្ត ទាំងអស់ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានចប់ដើម្បីយកចំណេះជំនាញដែលខ្លួនរៀនប្រកបរបរខ្លួនឯង ឬធ្វើឱ្យគេដើម្បីកាត់បន្ថយភាពក្រីក្រផង និងលើកស្ទួយជីវភាពក្នុងគ្រួសារឱ្យកាន់តែល្អប្រសើរឡើង៕






ដោយ៖លី ពៅ