លោក ត្រាំ ថា ទាហានផ្តើមកម្ទេចពួកគ្រឿងញៀន វេណេស៊ុយអេឡា

វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ទាហានអាមេរិកបានចាប់ផ្តើមវាយប្រហារ កម្ទេច ពួកជួញដូរគ្រឿងញៀន នៅប្រទេសវេណេស៊ុយអេឡា ហើយ។

មេដឹកនាំ រូបនេះ បានអះអាង កាលពីថ្ងៃអង្គារថា កងកម្លាំងអាមេរិក ទើបបានវាយប្រហារទូកដឹកគ្រឿងញៀន ចេញពីប្រទេសវេណេស៊ុយអេឡា។ លោក Trump បាននិយាយ នៅក្នុងសេតវិមាន ថា «កងកម្លាំងសហរដ្ឋអាមេរិក បានបាញ់ទូកដឹកគ្រឿងញៀន ដោយមានគ្រឿងញៀនជាច្រើន នៅក្នុងទូកនោះ ..ដូច្នេះ យើងបានកម្ទេចវាចេញហើយ»។

លោក ត្រាំ បានអះអាងបន្ថែមថា ប្រតិបត្តិការនេះ បានសម្លាប់មនុស្ស១១នាក់។ នេះគឺជាសង្គ្រាមប្រឆាំងការជួញដូរគ្រឿងញៀន ជាមួយមេដឹកនាំ ប្រទេសវេណេស៊ុយអេឡា។ ប្រតិបត្តិការនេះ បានកើតឡើង ចំពេលដែលរដ្ឋាភិបាល របស់លោកដូណាល់ ត្រាំ ចោទចំៗ ថា ប្រធានាធិបតី វេណេស៊ុយអេឡា ជាមេធំ កាងឲ្យក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន។

អាមេរិកបញ្ជូន ទាំងនាវាពិឃាត និង កងកម្លាំងយោធា ជាង៤,០០០នាក់ ទៅកាន់ដែនទឹក ជុំវិញតំបន់អាមេរិកឡាទីន និង ការ៉ាបៀន នាំឲ្យលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) មេដឹកនាំ ប្រទេសវេណេស៊ុយអេឡា ខឹងសម្បារជាខ្លាំង និង ត្រៀមកម្លាំង ប្រយុទ្ធជាមួយអាមេរិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner