ឯកឧត្ដម សុខ ពុទ្ធិវុធ បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមវេទិកាសហប្រតិបត្តិការលើស្តង់ដាចិន-អាស៊ានលើកទី៤
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ណាននីង)៖ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមវេទិកាសហប្រតិបត្តិការលើស្តង់ដាចិន-អាស៊ានលើកទី៤ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតនៅក្នុងស្តង់ដាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនការកសាងអនាគតរួមគ្នារវាងប្រទេសចិននិងសហគមន៍អាស៊ាន” នៅខេត្តណាននីន សាធារណរដ្ឋប្រជាមានិតចិន។
វេទិកានេះត្រូវបានប្រព្រឹត្តឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅលើស្តង់ដាបញ្ញាសិប្បនិម្មិត រវាងប្រទេសចិននិងប្រទេសក្នុងតំបន់អាស៊ាន បង្កើនភាពស៊ីសង្វាក់គ្នានៃស្តង់ដាបញ្ញាសិប្បនិម្មិត សម្របសម្រួលពាណិជ្ជកម្ម និងរួមចំណែកក្នុងការបង្កើនភាពជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នារវាងប្រទេសចិននិងសហគមន៍អាស៊ាន៕
ដោយ៖ង៉ាន់ ទិត្យ




ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។