នៅមណ្ឌលវិទ្យាល័យជាស៊ីម សន្ធរម៉ុក ជាកន្លែងមណ្ឌលកំណែ ភាសាបរទេស និង វិទ្យាល័យជាស៊ីម សាមគ្គី ជាកន្លែងមណ្ឌលកំណែ សីលធម៌ និងពលរដ្ឋវិជ្ជា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានចុះពិនិត្យដំណើរការកំណែ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលកំណែ វិទ្យាល័យជាស៊ីម សន្ធរម៉ុក (ភាសាបរទេស) និងវិទ្យាល័យជាស៊ីម សាមគ្គី (សីលធម៌ និងពលរដ្ឋវិជ្ជា)។

ការចុះពិនិត្យផ្ទាល់ដល់មណ្ឌលនាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានដើរពិនិត្យតាមបន្ទប់យ៉ាងស្ងៀមស្ងាត់ ខណៈក្រុមការងារកំពុងមមាញឹកផ្តោតអារម្មណ៍អនុវត្តការងារតាមភារកិច្ច និងតាមដំណាក់កាលនីមួយៗ ដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹង របស់ប្រធាន និងអនុប្រធានមណ្ឌលកំណែ ព្រមទាំងការឃ្លាំមើលរបស់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ។

សូមបញ្ជាក់ថា មណ្ឌលកំណែ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក (មុខវិជ្ជា ភាសាបរទេស) មានថ្នាក់វិទ្យាសាស្ត្រ ៧២ មណ្ឌល ១ ៦៦៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩មណ្ឌល ៤ ៣៥៨បន្ទប់។ រីឯ មណ្ឌលកំណែវិទ្យាល័យ ជា ស៊ីម សាមគ្គី (មុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជា) មានថ្នាក់ វិទ្យាសាស្ត្រសង្គម ១៦៩មណ្ឌល ៤ ៣៥៨បន្ទប់។

គួររំលឹកថា តាមការគ្រោងទុក ដំណាក់កាកំណែមានរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងមិនអនុញ្ញាឱ្យបញ្ចប់មុនម៉ោងកំណត់ ឬថ្ងៃកំណត់ឡើយ។

បន្ទាប់ពីកំណែចប់សព្វគ្រប់ គឺជាដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ដោយក្រសួងបានកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner