ក្រុមហ៊ុន សឹង ឡុង ជាន ត្រូវការកម្លាំងពលកម្ម៧០០នាក់បន្ថែមទៀត ទោះពុំមានជំនាញក៏ដោយ

(ភ្នំពេញ)៖ក្រុមហ៊ុន សឹង ឡុង ជាន(អេសអិលជេ)អឺភែរឹល (ខេមបូឌា)មាន​តម្រូវការកម្លាំងពលកម្មបន្ថែមចំនួន ៧០០នាក់(ស្រី៦៥០នាក់)ទៅតាមផ្នែក និងជំនាញដូចជា ផ្នែកកាត់ដេរ និងផ្នែកត្រួតពិនិត្យ QC។ ចំណុចដែលគួរ​កត់សម្គាល់នោះទោះកម្មករពុំមានជំនាញក៏ដោយ រោងចក្រមានតម្រូវការ​ជ្រើសរើសផងដែរ។

ក្រុមហ៊ុន សឹង ឡុង ជាន(អេសអិលជេ)អឺភែរឹល (ខេមបូឌា)ស្ថិតនៅ​សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ក្រុមហ៊ុន មាន​អាជីវកម្ម​ចម្បងផ្នែកកម្មន្ដសាលសម្លៀក​បំពាក់ ដែលផលិតម៉ាកល្បីៗដូចជា Champion, Puma, Quick Silver, Wranger, GAP និង BBG។

ខណៈក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារជូនពលករ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំ​ដោយឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះ​ទៅក្រុមហ៊ុន សឹង ឡុង ជាន ផ្ទាល់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញឱ្យដឹងថា មានតម្រូវការកម្លាំងពលកម្ម​បន្ថែម​ចំនួន ៧០០​នាក់(ស្រី៦៥០នាក់) ទៅតាមផ្នែក និងជំនាញដូចជា ផ្នែកកាត់ដេរ និងផ្នែកត្រួតពិនិត្យ QC។ លើសពីនេះ ទោះកម្មករពុំមានជំនាញក៏ដោយ។

អ្វីដែលក្រុមហ៊ុនបានឱ្យដឹងគឺជាឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃផងដែរ។ជំរុញ​ការឆ្លើយ​តបឱ្យកាន់តែរលូន​ឯកឧត្តម ម៉ុល វិបុល បានពន្យល់​ដល់ក្រុមហ៊ុនឱ្យទទួល​យកបង​ប្អូន​ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដែលខ្វះ​អត្តសញ្ញាណបណ្ណឱ្យសម្ភាសន៍ចូលធ្វើការ ។លោកជំរុញ​ឱ្យមាន​កិច្ចសហការជាមួយនឹងក្រុមការងារមន្ទីរ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ធ្វើការរួមគ្នា​ដើម្បីពន្លឿនប្រសិទ្ធភាពការសម្ភាស​ការងារតាមអនឡាញ ៕


ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner