ស្រុកបារាយណ៍ នឹងមានផ្លូ្លវកៅស៊ូប្រវែងជិត ១២ គីឡូម៉ែត្រ នៅពេលឆាប់ៗ
កំពង់ធំ៖ស្រុកបារាយណ៍ ខេត្តកំពង់ធំ ខណៈនេះកំពុងសាងសង់ផ្លូវកៅស៊ូ ប្រភេទ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិប៉ាក់ស្នាក្រោម ទៅដល់ភូមិកំពង់ក្របី ឃុំបាក់ស្នា ស្រុកបារាយណ៍ ។

ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពការដ្ឋានកាលពីថ្ងៃទី៣ ខែកញ្ញា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបាន
លើកឡើងថា ផ្លូវនេះជាសមិទ្ធផលសំខាន់មួយទៀត ក្នុងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់ ធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការដឹកជញ្ជូនផ្សេង និងធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានបន្ថែមថា ខេត្តកំពង់ធំជាខេត្តដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាពិសេសលើវិស័យកសិកម្ម ដោយមានគោលបំណងបម្លែងពីកសិកម្មគ្រួសារ ទៅជាសហគមន៍កសិកម្មទំនើប ជាពិសេសការផលិតស្វាយចន្ទី។ខេត្តកំពង់ធំត្រូវបានកំណត់ជាស្នូលនៃគោលនយោបាយ បម្លែងកម្ពុជាទៅជាអធិរាជស្វាយចន្ទី។

ក្នុងសកម្មភាពដដែលនេះឯកឧត្តម នួន ផារ័ត្ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយថែរក្សាផ្លូវថ្មីនេះ ដោយមានទំនួលខុសត្រូវរួមគ្នា ដើម្បីឱ្យផ្លូវជាប់យូរអង្វែង និងបន្ថែមសោភណភាពតាមបណ្ដោយផ្លូវក្នុងសហគមន៍៕
ដោយ៖ប៊ុនរដ្ឋា

