បើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ីវ រុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៥ ។
លោកជំទាវ ដោក សុទ្ធា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ៖ គណៈ
កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានបើកវគ្គបណ្តុះបណ្តាលកម្រិត ១ បានចំនួន ២៤វគ្គរួចហើយ នៅថ្ងៃនេះបើកវគ្គបណ្តុះបណ្តាលវគ្គទី២៥ ដែលមានសិក្ខាកាមមកពីស្រុករលាប្អៀរ សរុប ៦៦០រូប ក្នុងនោះស្រីចំនួន ៤០១
រូប។
មានប្រសាសន៍បើកក្នុងឱកាសនោះ ឯកឧត្តម ស៊ីវ រុន បានបញ្ជាក់ថា ៖ ការអប់រំនយោបាយដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គឺជាគោលការណ៍ចម្បងមួយដែលគណបក្សប្រជាជនយើង តែងតែប្រកាន់ខ្ជាប់តាំងពីដើមរៀងមក ទាំងនៅក្នុងសម័យតស៊ូរំដោះជាតិ ក៏ដូចក្នុងពេលដែលគណ
បក្សបានកាន់អំណាចដឹកនាំប្រទេស ជាពិសេសការដឹកនាំក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស បច្ចុប្បន្ននេះ ។
វគ្គអប់រំនយោបាយនេះ មានគោលបំណងបញ្ជៀបធាតុចូលដើម្បីលើកកម្ពស់ទាំងសមត្ថភាពការងារ និង គុណធម៌របស់មន្រ្តីគណបក្ស ព្រមទាំងពង្រឹងការឯកភាពផ្ទៃក្នុងខ្ពស់អំពីទស្សនៈ គោលជំហរ និងសកម្មភាព ដើម្បីធានាជោគជ័យ ក្នុងការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និង សេចក្តីសម្រេចនានារបស់គណបក្ស៕





សុខ គឹមសៀន