អបអរសាទរ ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា បុរស និង នារី បានឡើងទៅកាន់ជុំចុងក្រោយ ជើងឯកពិភពលោក ប្រចាំតំបន់អាស៊ីអាគ្នេយ៍

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក IESF Esports World Championship ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេហ៍ដូចគ្នា ។

ក្រុមបុរសជម្រើសជាតិកម្ពុជាក្រុមបុរសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ១ វគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 – Men ដែលបញ្ចប់នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៥។

លទ្ធផលវគ្គសន្សំពិន្ទុក្នុងពូលរបស់ ក្រុមបុរសកម្ពុជា

  • ចាញ់ ឥណ្ឌូណេស៊ី ១-២
  • ឈ្នះ ឡាវ ២-០
  • ឈ្នះ វៀតណាម ២-០
  • ឈ្នះ ហ្គាំ ២-០
    វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
  • ឈ្នះ ហ្វីលីពីន ២-០
    វគ្គផ្តាច់ព្រ័ត្រ
    •ឈ្នះ ឥណ្ឌូណេស៊ី ២-១
    ក្រុមនារីជម្រើសជាតិកម្ពុជា

ក្រុមនារីកម្ពុជា បានទទួលបានចំណាត់ថ្នាក់លេខ ២ វគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 ដែលបញ្ចប់នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៥។
លទ្ធផល វគ្គសន្សំពិន្ទុក្នុងពូលរបស់ ក្រុមនារីកម្ពុជា

  • ចាញ់ ម៉ាឡេស៊ី ០-២
  • ឈ្នះ ឡាវ ២-០
  • ឈ្នះ ព្រុយណេ ២-០
  • ឈ្នះ ទីម័រខាងកើត ២-០
    វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
  • ឈ្នះ ហ្វីលីពីន ២-០
    វគ្គផ្តាច់ព្រ័ត្រ
  • ចាញ់ ម៉ាឡេស៊ី ០-២

តាមគោលការរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ គឺ ក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំតំបន់អាស៊ាន ទទួលបានកៅអី ឡើងទៅជុំចុងក្រោយ ដូច្នេះ ក្រុមបុរសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ហើយក្រុមនារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ ដែលត្រូវឡើងទៅប្រកួតជុំចុងក្រោយ។

រហូតដល់ពេលនេះ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ មិនទាន់ប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទ និងប្រទេសណាដែលទទួលធ្វើម្ចាស់ផ្ទះនៅជុំចុងក្រោយឡើយ៕

រូបភាព ៖ សហព័ន្ធ
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner