ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ ៥ត្រង់ចំណុចរូបសំណាក់ព្រះគោ ព្រះកែវ ក្នុងភូមិសាស្ត្រព្រំប្រទល់ ស្រុកចំនួន ៣ នៃខេត្តចំនួន ២ គឺកំពង់ឆ្នាំង និង កំពង់ស្ពឺ

(ខេត្តកំពង់ឆ្នាំង)៖ កំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចរូបសំណាក ព្រះគោ ព្រះកែវ ផ្លូវបំបែកចូលទៅផ្សារឧដុង្គ ត្រូវបានចំនន់ទឹកភ្លៀងជន់លិច នៅព្រឹកថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៥ ។ ព្រឹកថ្ងៃដដែលនោះដែរគេឃើញអាជ្ញាធរស្រុកចំនួន ៣ ដែលមានព្រំប្រទល់ជាប់គ្នា បានមមាញឹកក្នុងការច្រកដីចូលការ៉ុង ដើម្បីទប់ទឹកជំនន់ខាងលើ។

លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលកំពុងដឹកនាំក្រុមការងារ ច្រកដីចូលការ៉ុងទប់ទឹកជំនន់ខាងលើបានឲ្យដឹងថា កំណាត់ផ្លូវបំបែកចេញពីរូបសំណាក់ព្រះគោព្រះកែវ ទៅផ្សារឧដុង្គ បានជន់លិចដាច់ប្រហែលជាង ៦០ម៉ែត្រ មានកម្ពស់ប្រហែល ២តឹក ។ ដើម្បីធានាកុំឲ្យខូចខាតផ្លូវនៅព្រឹកនេះអាជ្ញាធរស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអាជ្ញាធរក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បាននាំគ្នាច្រកដីចូលការ៉ុង យកមកទប់ដើម្បីឲ្យការចរាចរណ៍អាចធ្វើដំណើរទៅបាន។ យ៉ាងនេះក្តីរថយន្តធន់ធំហាមបើកចូល គឺអាចចូលបានតែរថយន្តទេសចរណ៍ធុនតូច តែប៉ុណ្ណោះ ។

លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះបណ្ដាលមកពីនៅផ្នែកខាងលើភ្លៀងធ្លាក់ខ្លាំង ហើយបានហូរចេញពីទំនប់
ទឹកអន្លង់ជ្រៃដែលមានកម្ពស់ខ្ពស់ ទើបបណ្ដាលឱ្យជន់លិចបែបនេះ ។ប្រសិនបើមេឃនៅតែបន្តភ្លៀងនោះកំណត់ផ្លូវដដែលនេះនឹងឡើងខ្ពស់ជាងមុនដែលនឹងអាចបិទចរាចរណ៍ ទាំងស្រុងតែម្ដង។

លោកក៏សូមអំពាវនាវឲ្យរថយន្តធំៗ
បើកផ្លូវវៀងផ្សារឧដុង្គជាបណ្ដោះ
អាសន្នសិន ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner