ខ្មែរធ្វើបាន ពិព័រណ៍ផលិតផលខ្មែរ
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ កាលពីខែមិថុនា និងកក្កដា កន្លងទៅ យើងទាំងអស់គ្នាបានមកជួបជុំគ្នា ក្នុងស្មារតីរួបរួមសាមគ្គីគ្នា ដើម្បីបង្ហាញមោទនភាពជាតិខ្មែរយ៉ាងច្រើនកុះករ។ ក្តីស្រលាញ់ ទឹកចិត្ត និង ឆន្ទៈរបស់ជនរួមជាតិខ្មែរពីគ្រប់ទិសទី សរបញ្ជាក់នូវកម្លាំងរួបរួមនៃមហាគ្រួសារខ្មែរ នៅកាលៈទេសៈដែលប្រទេសជាតិត្រូវការ។ ក្នុងនាមជាអ្នកផ្តួចផ្តើមគំនិតរៀបចំព្រឹត្តិការណ៍ទាំង២ ស.ស.យ.ក. មានមោទនភាពដោយបានចូលរួមចំណែកផ្តល់ជាវេទិកាបង្ហាញទឹកចិត្តស្នេហាជាតិ ក្រោមរូបភាពខឿនការពារជាតិប្រជាជន។
នាពេលខាងមុខនេះ យើងនឹងនាំមកនូវកម្មវិធីមួយបន្ថែមទៀត ដើម្បីផ្តល់វេទិកាសម្រាប់បងប្អូនចូលរួមបង្ហាញមោទនភាពជាតិរបស់ខ្លួន។ រង់ចាំតាមដានទាំងអស់គ្នា!
ដោយ ៖ ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។