លោក អានុទីន ក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់ថៃ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក ៖ ទីបំផុត លោក អានុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) បានក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ។
សភាថៃ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា នេះ បានបញ្ជាក់ពី មហាសេដ្ឋី អភិរក្សនិយម រូបនេះ ឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី។លទ្ធផលចុងក្រោយ ផ្លូវការ បានបង្ហាញថា លោក អានុទីន បានឈ្នះ ៣១១ សំឡេង ដោយទទួលបានការគាំទ្រភាគច្រើន ធៀបនឹង សមាជិក ចំនួន៤៩២ នៅក្នុងសភាជាន់ទាប។
លោក Chalad Khamchuang អនុប្រធានសភា បានប្រកាសថា «សភាអនុម័តលោក Anutin Charnvirakul ឱ្យក្លាយជានាយករដ្ឋមន្ត្រី»។
លោក អានុទីន ត្រូវបានសភាបោះឆ្នោត ឲ្យធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញ ដកតំណែងចោល កាលពីថ្ងៃសុក្រ សប្តាហ៍មុន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ