នាយករដ្ឋមន្ត្រីថ្មីថៃ អាចធ្វើត្រឹមរយៈពេលខ្លី

បាងកក៖ លោក អានុទីន ឆានវីរ៉ាកុល ក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់ថៃ តែ អាចធ្វើ ត្រឹមរយៈពេលខ្លី។

សភាថៃ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញានេះ បានបោះឆ្នោតផ្តល់តំណែងឲ្យ តែ អ្នកអភិរក្សនិយម វ័យ៥៨ឆ្នាំ រូបនេះ អាចធ្វើរយៈពេលខ្លី ព្រោះថា ការគាំទ្ររបស់គណបក្សប្រឆាំង មានចំណែកដ៏ធំ ចំពោះជ័យជម្នះរបស់លោក ខណៈដែលលក្ខខណ្ឌសំខាន់ របស់ពួកគេ គឺ ការបោះឆ្នោត ថ្មី នឹងត្រូវបានអំពាវនាវឲ្យមាន ក្នុងរយៈពេល ៤ខែ។

លោក Anutin ធ្លាប់ទទួលបានភាពល្បីល្បាញ ជាអន្តរជាតិ ក្នុងការគ្រប់គ្រង ការឆ្លើយតប ចំពោះជំងឺរាតត្បាត COVID-19 ក្នុងនាមជាអតីតរដ្ឋមន្ត្រីសុខាភិបាល ក្រោមរដ្ឋាភិបាលរបបយោធា។ ពេលនោះ លោកធ្លាប់បានចោទប្រកាន់ ប្រជាជន លោកខាងលិច ជុំវិញការរីករាលដាល នៃមេរោគនេះ ដោយការបដិសេធ មិនពាក់ម៉ាស់។

លោក អានុទីន ត្រូវបានសភាបោះឆ្នោត ឲ្យធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញ ដកតំណែងចោល កាលពីថ្ងៃសុក្រ សប្តាហ៍មុន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner