កម្ពុជា ផ្សព្វផ្សាយអំពី កសិផលដែលមានសក្តានុពលដល់វិនិយោគិន និង ធុរជនអាហ្រ្វិកខាងត្បូង ដើម្បីពង្រឹងពង្រីកកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ក្នុងជំនួបដែលធ្វើឡើងរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម Darkey Africa ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំកម្ពុជា នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាមានបំណងចង់ផ្សព្វផ្សាយអំពីកសិផលសក្តានុពលដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដើម្បីពង្រឹងពង្រីកកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

ក្នុងពិធីនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មបានសម្តែងការស្វាគមន៍ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាង កម្ពុជា និងប្រទេស អាហ្វ្រិកខាងត្បូង ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការរៀបចំកម្មវិធីវេទិកា និង ពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) នាពេលខាងមុខនេះដែលជាកម្មវិធីសម្រាប់ផ្សារភ្ជាប់ការវិនិយោគ និង ពាណិជ្ជកម្ម ក្នុងវិស័យកសិកម្ម ហើយបានអញ្ជើញគណៈប្រតិភូ ព្រមទាំងវិនិយោគិននិងធុរជនអាហ្វ្រិកខាងត្បូងឱ្យចូលរួម ដេីម្បីស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា សំដៅបង្កើនការវិនិយោគកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner