ត្រួសៗជុំវិញទស្សនកិច្ចរបស់មេដឹកនាំហ្វីលីពីន នៅកម្ពុជា
ម៉ានីល ៖ ទីភ្នាក់ងារព័ត៌មានហ្វីលីពីន ឬ Philippine Information Agency ហៅកាត់ PIA បានរំលេចខ្លឹមសារមួយចំនួន នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ដែលត្រូវអញ្ជើញ មកព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលបីថ្ងៃ។
សូមស្វែងយល់ ៥ចំណុច ត្រួសៗ អំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់មេដឹកនាំហ្វីលីពីន រូបនេះ នៅកម្ពុជា។
១. ហ្វីលីពីន ថា កសិកម្ម, អប់រំ, ទេសចរណ៍ និងវប្បធម៌ ជាវិស័យគន្លឹះ ត្រូវពង្រឹងកិច្ចសហការ ជាមួយកម្ពុជា។
២. អំឡុងទស្សនកិច្ចនៅកម្ពុជា មេដឹកនាំហ្វីលីពីននឹងរិះរកវិធី បង្កើនពាណិជ្ជកម្ម ទាំងទ្វេភាគី និង ក្នុងអាស៊ាន។
៣. ប្រធានាធិបតី ម៉ាកូស គ្រោងជួបសហគមន៍ហ្វីលីពីន នៅកម្ពុជា។
៤. កម្ពុជាផ្តល់ការងារជូនជនជាតិហ្វីលីពីន ជាង៧,០០០នាក់ ភាគច្រើន ក្នុងវិស័យអប់រំ និងសេវាកម្ម។
៥. ហ្វីលីពីន និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧៕
ប្រភព ៖ PIA ប្រែសម្រួល៖ សារ៉ាត