ក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន មិនបានអនុវត្តឱ្យបានត្រឹមត្រូវច្បាប់ទាក់ទង នឹង វិស័យបរិស្ថាននៅកម្ពុជា

(ភ្នំពេញ)៖ ក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានត្រូវក្រុមការងារជំនាញក្រសួងបរិស្ថានរកឃើញ បានដំណើរការផលិតកម្មកាត់ដេរសំលៀ មិនគោរពតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ។

ក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខមួយចំនួនដូចជា ៖

1-ហាមដាច់ខាតយកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ និងត្រូវប្តូរកន្លែងស្តុកទុកសំណល់កម្ទេចក្រណាត់ទៅទីតាំងផ្សេង។

2-ត្រូវរងពិន័យអន្តរការណ៍ករណីល្មើសមាត្រា ១៧៣ និងមាត្រា ៦៩៩នៃក្រមបរិស្ថាន និង ធនធានធម្មជាតិ ។

3-ឡចំហាយ របស់រោងចក្រ ត្រូវដំណើរប្រព័ន្ធចម្រោះសម្អាតផ្សែង ឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។ លើសពីនេះ រោងចក្រត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង រាវ គុណភាពខ្យល់ក្នុងអគារ និង សារធាតុបំពុលចេញពីឡចំហាយ ពីក្រសួងបរិស្ថាន និង 4-រោងចក្រត្រូវធ្វើរបាយការណ៍អង្កេតតាមដានបរិស្ថានប្រចាំឆមាស (EMR) ។

សូមបញ្ជាក់ថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក អ៊ីវ សុផល អនុប្រធានាយកដ្ឋាន បានចុះត្រួតពិនិត្យ ក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន ដែលជារោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្ថិតនៅក្នុងទីតាំងខាងលើ ។

ជាលទ្ធផលក្រុមការងារបានចុះត្រួតពិនិត្យ និងរកឃើញថា រោងចក្រ ពុំទាន់មានលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង រាវ គុណភាពខ្យល់ក្នុងអគារផលិតកម្ម សារធាតុបំពុលចេញពីឡចំហាយ និងរបាយការណ៍អង្កេតតាមដានបរិស្ថានប្រចាំឆមាស (EMR) ដែលល្មើសនឹង មាត្រា ១៧៣ មាត្រា ៦៩៩ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner