លោក ត្រាំ ត្រៀមដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ី
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការ ដាក់ទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ី។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកត្រៀមខ្លួន ដើម្បីឆ្ពោះទៅមុខ លើការដាក់ទណ្ឌកម្មថ្មី លើទីក្រុងមូស្គូ នៅប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសរុស្ស៊ីបានបាញ់កាំជ្រួចពីលើអាកាស ដ៏ធំបំផុត មិនធ្លាប់មាន នៅអ៊ុយក្រែន។
ថ្លែងនៅខាងក្រៅសេតវិមាន ពេលកំពុងធ្វើដំណើរ ទៅចូលរួមកម្មវិធីប្រកួតកីឡា US Open កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានឆ្លើយថា «បាទ ខ្ញុំនឹងធ្វើ» នៅពេលអ្នកសារព័ត៌មានសួរថា តើលោកត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ី ដែរឬទេ ប៉ុន្តែ លោកមិនផ្តល់ព័ត៌មានលម្អិត បន្ថែមទេ។
ជាការកត់សម្គាល់ កិច្ចខិតខំប្រឹងប្រែងការទូត របស់ប្រធានាធិបតីអាមេរិក ដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាព ហាក់ដូចជា ជាប់គាំង។ លោក ពូទីន បានបង្ហាញពីទំនោរតិចតួច ក្នុងការយល់ព្រម ចំពោះកិច្ចប្រជុំពីរផ្លូវ ដែលលោក Trump បាននិយាយថា លោកកំពុងរៀបចំ ជំនួប រវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន។
ទន្ទឹមនឹងនេះ លោក Trump នៅតែមិនច្បាស់លាស់ អំពីអ្វីដែលលោកនឹងត្រូវធ្វើ ប្រសិនបើ លោក Putin ខកខាន ក្នុងការលេងបាល់ ដោយលោកចង់សំដៅ លើការដឹកនាំកិច្ចចរចា បញ្ចប់សង្គ្រាម៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត