រុស្ស៊ីផ្តើមបាញ់ចូលអគារដ្ឋាភិបាលអ៊ុយក្រែន ក្នុងទីក្រុងកៀវ

កៀវ ៖ រុស្ស៊ីបានចាប់ផ្តើមបាញ់ចូលអគាររដ្ឋាភិបាលអ៊ុយក្រែន ស្ថិតនៅក្នុងរដ្ឋធានីកៀវ អំឡុងការវាយប្រហារតាមផ្លូវអាកាស ដ៏ធំបំផុត របស់រុស្ស៊ី ដោយមានយន្តហោះគ្មានមនុស្សបើក ជាង៨០០គ្រឿង កាលពីថ្ងៃទី៧ ខែកញ្ញា នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បានថ្លែងថា អគារដែលជាទីស្នាក់ការរបស់លោកស្រី ព្រមទាំង ក្រសួងរដ្ឋាភិបាលមួយចំនួន ត្រូវបានវាយប្រហារ។ លោកស្រី អះអាងថា នេះជាលើកដំបូង ដែលអគាររដ្ឋាភិបាល ដំបូល និងជាន់ខាងលើ ត្រូវបានខូចខាត ដោយសារការវាយប្រហារ របស់សត្រូវ។ អគារនេះ ស្ថិតនៅក្នុងសង្កាត់រដ្ឋាភិបាលក្រុង Kyiv ជាប់នឹងសភា និង ជិតការិយាល័យប្រធានាធិបតី។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចេញមកអះអាងថា មនុស្ស សរុប៤នាក់ ត្រូវបានសម្លាប់ នៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ និង ៤៤នាក់ បានរងរបួស។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក សរុបចំនួន ៨១០គ្រឿង មីស៊ីលផ្លោងចំនួន ៤ និង កាំជ្រួច ៩ ដើម នៅទូទាំងប្រទេសអ៊ុយក្រែន។ តែ កងកម្លាំងអាកាស បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់ ភាគច្រើន។

ការវាយប្រហារនេះ បានកើតឡើង បន្ទាប់មានពីការប៉ុនប៉ង ពីសំណាក់ សម្ព័ន្ធមិត្តលោកខាងលិច របស់ក្រុងកៀវ ក្នុងការចរចា ស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ឈានទៅបញ្ចប់សង្គ្រាម។ តែ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអាទិត្យថា លោកខកចិត្តខ្លាំងណាស់ ចំពោះការជាប់គាំង ក្នុងកិច្ចខិតខំ ប្រឹងប្រែងសន្តិភាព។ លោកអះអាងថា អាមេរិកត្រៀមដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ី ជុំវិញរឿងនេះ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner