កូនត្រី និងកូនបង្កងជិត១០ម៉ឺនកូន ត្រូវបានលែងនៅក្នុង​តំបន់បឹងធំ​នៃខេត្តកំពង់ចាម

កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានកូនត្រី និងកូនបង្កងជិត១០ម៉ឺន ក្បាល នៅតំបន់បឹងធំ ភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ក្រោមពាក្យស្លោក «ទាំងអស់គ្នាដើម្បីត្រី ត្រីដើម្បីទាំងអស់គ្នា»។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ តំណាង​រាស្រ្តមណ្ឌលខេត្តកំពង់ចាមផងនោះ ឯកឧត្តម អ៊ុន ចាន់ដា ​អភិបាលខេត្ត​កំពង់ចាម បានថ្លែងទៅកាន់អ្នកចូលរួមថា ការលែងកូនត្រី និងកូនបង្កង នាពេល ក្នុងន័យបំផុសស្មារតីប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ឱ្យចូលរួមក្នុងសកម្មភាព ថែរក្សា ការពារ អភិរក្ស និងបង្កើនផលស្តុកធនធាន​ជលផលក្នុងបឹងធម្មជាតិឱ្យកាន់តែសម្បូរឡើងថែមទៀត ។ធនធាន​ធម្មជាតិ​នេះនឹងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្រ្តីជំនាញនៃមន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលជលផលខេត្ត​ត្រូវចាត់​វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែម​ទៀត​ចំពោះជនល្មើស បំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និង បង្ក្រាបបទល្មើស​ជលផលជាប្រចាំ៕
ដោយ៖លី ពៅ

ads banner