រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អបអរសាទរកូរ៉េខាងជើង ក្នុងឱកាសខួបគម្រប់ ៧៧ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ឯកឧត្តម សុខ សូកេន បានថ្លែងអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្នុងឱកាសខួបគម្រប់ ៧៧ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។ ការថ្លែងអបអរសាទរនេះ បានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមអធិបតី ក្នុងពីធីគម្រប់ខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្រោមការអញ្ជើញពីភារធារីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំនៅកម្ពុជា លោក PAK Chol Jun ដែលកម្មវិធីបានរៀបចំឡើង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ។

អញ្ជើញចូលរួមជាកិត្តិយសក្នុងឱកាសនោះដែរ រួមមាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន, តំណាងអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ ។

ឯកឧត្តម សុខ សូកេន នៅក្នុងឱកាសនោះ បានថ្លែងអំពីសារៈសំខាន់នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានរយៈពេលជាង ៦ទសវត្សន៍ កន្លងមកនេះ បានផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជន ក៏ដូចជាការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ប្រកបដោយជំនឿជឿជាក់ និងទំនួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលេចអំពីយុទ្ធសាស្ត្រ «ព៤ ជ៤» របស់ក្រសួងអធិការកិច្ច ដែលស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ផងដែរ ។

សូមបញ្ជាក់ថា កម្ពុជា-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានបង្កើតចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងគ្នាដំបូង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៦៤ ដោយព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តម គីម អ៊ីល ស៊ុង ពោលគឺតាំងពី ៦០ឆ្នាំមុនមកម្លេះ ដែលតមកដល់បច្ចុប្បន្ននេះបានក្លាយជាទំនាក់ទំនងយូអង្វែងបែបប្រវត្តិសាស្រ្ត ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ មន្ត្រីក្រសួងអធិការកិច្ច

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner