កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូ​ហិ​រញ្ញ​វត្ថុ ​នៅ កម្ពុជា

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការសហប្រជាជាតិនៅកម្ពុជា រៀបចំកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូ​ហិ​រញ្ញ​វត្ថុនៅកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ កិច្ចពិគ្រោះ​យោបល់កម្រិតខ្ពស់នេះ មានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងត្រូវបានសម្របសម្រួលដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសា​ភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិនៅកម្ពុជា។

កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តសកម្មភាពអាទិភាពចំនួន ២២ ដែលបានអនុម័តក្នុង​កិច្ច​ប្រជុំកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ បន្ថែមលើនេះ ការសន្ទនានេះ​ក៏បាន​បង្ហាញ​ពីការពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗចំនួនពីរ៖ (១) កិច្ចការពារអតិថិជន និង (២) ក្របខ័ណ្ឌលើកទឹកចិត្ត ដែលរួមបញ្ចូល ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងការផ្តល់កម្ចី និងការប្រមូលកម្ចីត្រលប់មកវិញ។

គួររំលេចផងដែរថា បន្ទាប់ពីកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ ធនាគារជាតិ​នៃ​កម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា នឹងចេញសេចក្តីថ្លែងការណ៏រួម ស្តីពី លទ្ធផលនៃកិច្ចសន្ទនានេះផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner