FBI បង្ហាញមុខជនសង្ស័យ បាញ់សម្លាប់លោក Charlie Kirk

វ៉ាស៊ីងតោន ៖ ទីភ្នាក់ងារស៊ើបការណ៍សហព័ន្ធ ហៅកាត់ FBI បានបញ្ចេញរូបថត ជនសង្ស័យបាញ់សម្លាប់សកម្មជនវ័យក្មេងរបស់អាមេរិក លោក Charlie Kirk។

ទីភ្នាក់ងារ FBI បានបង្ហាញ យុវជនម្នាក់ ដែលខ្លួនដាក់ការសង្ស័យខ្ពស់ថា ជាអ្នកបាញ់ប្រហារ។ ជាការបង្ហាញ ស្របពេលដែលពួកគេ កំពុងស៊ើបអង្កេត អំពីករណីការសម្លាប់ អ្នកធ្វើយុទ្ធនាការ ស្តាំនិយម រូបនេះ។

រូបភាព បានបង្ហាញពីបុរសម្នាក់ ពាក់មួកកីឡាប៉េស្បល ពណ៌ខ្មៅ វ៉ែនតាខ្មៅងងឹត និងអ្វីដែលមើលទៅដូចជាខោខូវប៊យ ជាមួយនឹងអាវដៃវែង ហើយ ពាក់អាវធំ ជាមួយនឹងការរចនា ដែលរួមបញ្ចូលទង់ជាតិអាមេរិក។

លោក Charlie Kirk ត្រូវបានគេបាញ់សម្លាប់ ពេលកំពុងថ្លែងទៅកាន់ហ្វូងមនុស្សដ៏ច្រើន នៅសាកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធ។ សកម្មជនអាមេរិក មានទំនាក់ទំនងជិតស្និទ្ធ ជាមួយ លោក ត្រាំ រូបនេះ បានស្លាប់ ក្នុងវ័យ ៣១ឆ្នាំ។ ក្រុមមន្ត្រីជឿថា ការបាញ់ប្រហារនោះ ចេញពីដំបូលអគារ នេះបើតាមវីដេអូ ដែលបានបង្ហោះ លើអ៊ីនធឺណិត បន្ទាប់ពីការបាញ់ប្រហារ អំឡុងព្រឹត្តិការណ៍​ ​នាភាគខាងលិច នៃ រដ្ឋ Utah សហរដ្ឋអាមេរិក ដែលមានមនុស្សចូលរួម ប្រមាណ៣,០០០នាក់។ វីដេអូមួយទៀត បង្ហាញពី ត្រូវបានគេសួរ អំពីការបាញ់ប្រហារដ៏ធំមួយ មុនពេលកើតហេតុការណ៍ អាក្រក់នេះ។

លោក Kirk ជាប្រធានចលនាយុវជន អភិរក្សដ៏ធំបំផុត នៅក្នុងសហរដ្ឋអាមេរិក ដែលលោកបានសហការគ្នា បង្កើតឡើង ក្នុងឆ្នាំ២០១២ នៅអាយុ ១៨ឆ្នាំ។

ដោយស្លៀកពាក់អាវយឺតពណ៌ស ដែលមានពាក្យថា “សេរីភាព” នៅខាងមុខ លោក Kirk បានអង្គុយ នៅលើកៅអី នៅក្រោមតង់មួយ ខណៈដែលលោកបានឆ្លើយសំណួរ ពីទស្សនិកជន ជាច្រើន ដែលប្រមូលផ្តុំ ជុំវិញរូបលោក។ វេទិកាជួបជុំនេះ បានធ្វើជាលើកដំបូង ក្នុងចំណោមព្រឹត្តិការណ៍ចំនួន ១៥ របស់សកម្មជន រូបនេះ ដែលគ្រោងធ្វើ នៅទូទាំងប្រទេស រហូតដល់ចុងខែតុលា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner