រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបជាមួយ តំណាងថ្មី នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក អេនរីកូ ហ្គាវេលីយ៉ា កូស្តា (Enrico Gaveglia Costa) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួងកសិកម្ម ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍តំណាងថ្មី ហើយបានពិភាក្សារការវិវត្តន៍ក្នុងវិស័យកសិកម្មកម្ពុជា និងឱកាសពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការអភិវឌ្ឍន៍ និងពង្រឹងខ្សែច្រវាក់តម្លៃកសិផល ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគោលនយោបាយចងក្រងសហគមន៍កសិកម្មទំនើប និងកន្លែងដែល UNDP អាចចូលរួមអភិវឌ្ឍន៍ ដូចជាការផ្ដល់ទុនកម្ចីការប្រាក់ទាប ធនធានបច្ចេកទេស និងការកាត់បន្ថយហានិភ័យនានារបស់ប្រជាកសិករ៕




ប្រភព ៖ ក្រសួងកសិកម្ម
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។