ចិនបញ្ជូននាវាផ្ទុកយន្តហោះទំនើបបំផុតទី ៣ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

ប៉េកាំង ៖ ប្រទេសចិនបានបញ្ជូននាវាផ្ទុកយន្តហោះទំនើបបំផុតទី ៣ របស់ខ្លួន ដែលមានឈ្មោះថា Fujian ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ជាផ្នែកមួយនៃការសាកល្បងបើកក្នុងដែនសមុទ្រ ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងការហាត់សមបេសសកម្មនៅសមុទ្រចិនខាងត្បូង។

កងទ័ពជើងទឹកចិននិយាយថា នាវាផ្ទុកយន្តហោះទី៣ Fujian ថ្មីៗនេះបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ទៅកាន់ដែនទឹកពាក់ព័ន្ធនៅសមុទ្រចិនខាងត្បូង ដើម្បីធ្វើការសាកល្បងស្រាវជ្រាវវិទ្យាសាស្ត្រ និងបេសកកម្មហ្វឹកហាត់។

កងទ័ពជើងទឹកចិនបន្ថែមថា ការសាកល្បង និងការហ្វឹកហ្វឺនឆ្លងកាត់តំបន់នេះសម្រាប់នាវាផ្ទុកយន្តហោះ Fujian គឺជាការរៀបចំជាប្រចាំនៅក្នុងដំណើរការសាកល្បងមុខងាររបស់នាវាផ្ទុកយន្តហោះនេះ ហើយមិនបានតម្រង់ទិសដាក់គោលដៅជាក់លាក់ណាមួយឡើយ។

ប្រទេសចិនបានជះលុយដល់ទៅរាប់ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជានិន្នាការមួយនាំឱ្យរដ្ឋាភិបាលមួយចំនួននៅអាស៊ីបូព៌ាមិនសប្បាយចិត្ត បើទោះបីជាទីក្រុងប៉េកាំងបានអះអាងថា គោលបំណងរបស់ខ្លួនគឺដើម្បីសន្តិភាពក៏ដោយ។

បន្ថែមលើនេះ ប្រទេសចិនក៏បានបង្កើនការពង្រីកដ៏ធំនៃកងកម្លាំងជើងទឹករបស់ខ្លួនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលទីក្រុងប៉េកាំងស្វែងរកការពង្រីកដែនទឹកនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងបង្កើនការប្រកួតប្រជែងជាមួយសម្ព័ន្ធភាពដឹកនាំដោយអាមេរិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner