រយៈពេល ៧ខែ វៀតណាមចាយលុយជាង ៣០លានដុល្លារទិញដូងពីក្រៅប្រទេស
ហាណូយ ៖ វៀតណាមបានចាយលុយ ៣១.២ដុល្លារអាមេរិក ទិញផ្លែដូងពីក្រៅប្រទេស ក្នុងរយៈពេល ៧ខែដំបូង នៃឆ្នាំ២០២៥ មានកំណើន ១៩ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នៅថ្ងៃទី១២ ខែកញ្ញា។
កំណើន នៃការនាំចូលដូង បានកើតមានឡើង ដោយសារតែវៀតណាមព្យាយាមប្រមូលទិញផ្លែឈើប្រភេទនេះ ចូលក្នុងប្រទេស ដើម្បីទុកកែច្នៃ ជំរុញការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ។
លោក Dang Phuc Nguyen អគ្គលេខាធិការ នៃសមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ទីផ្សារសំខាន់ៗ ដែលកំពុងបង្កើនការទិញ ផ្លែដូង មានដូចជា ប្រទេសចិន សហរដ្ឋអាមេរិក និង មជ្ឈិមបូព៌ា។
ប្រភពបានអះអាងដែរថា
សហរដ្ឋអាមេរិកបានបើកទីផ្សាររបស់ខ្លួន ចំពោះដូងស្រស់វៀតណាម ក្នុងឆ្នាំ២០២៣។ បន្ទាប់មក ប្រទេសចិន បើកទទួលទិញ នៅក្នុងខែសីហា ឆ្នាំ ២០២៤។ ដើម្បីបំពេញតម្រូវការនាំចេញ ក្រុមហ៊ុនកែច្នៃវៀតណាមជាច្រើន បាននិងកំពុងនាំចូលដូងពីប្រទេសឥណ្ឌូនេស៊ី និង ប៉ាពួ ញូហ្គីណេ។
ប៉ុន្តែ ដោយសារតែវៀតណាម មិនទាន់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាផ្លូវការ ស្តីពីពាណិជ្ជកម្មដូង ជាមួយ ប្រទេស ប៉ាពួ ញូហ្គីណេ ការនាំចូលពីប្រទេសមួយនេះ មានកម្រិតនៅឡើយ។
កង្វះការផ្គត់ផ្គង់ បានជំរុញឱ្យតម្លៃដូងកើនឡើងផងដែរ ក្នុងនោះ
តម្លៃលក់រាយ ហក់ឡើង ៦ដង ធៀបនឹង បួនឆ្នាំមុន ដែលជាការកើនឡើង មិនធម្មតា នៅក្នុងវិស័យកសិកម្ម។
បើតាមរបាយការណ៍ របស់សមាគមផ្លែឈើ និងបន្លែវៀតណាម បានឲ្យដឹងថា ការនាំចេញដូងវៀតណាម ក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២៥ បានឈានដល់ ៣០៦លាន២សែនលានដុល្លារ កើនឡើង ៥៧% សម្រាប់ដូងកែច្នៃ និង កើនឡើង ១៥% សម្រាប់ដូងស្រស់។
បច្ចុប្បន្ន ប្រទេសវៀតណាម មានផ្ទៃដីជាង២០ម៉ឺនហិកតា សម្រាប់ការដាំដុះផ្លែដូង ហើយផ្តល់ផល ប្រហែល២លានតោន ក្នុងមួយឆ្នាំ៕
ប្រភពពី VE Express ប្រែសម្រួល៖ សារ៉ាត