អភិបាលខេត្តកំពង់ចាមនិងមន្ត្រីរាជការ អញ្ជើញកាន់បិណ្ឌ នៅវត្តហាន់ជ័យ និងវត្តសន្ធររង្សី

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងមន្ត្រីរដ្ឋបាលខេត្តកាន់បិណ្ឌ៥ នៅវត្តហាន់ជ័យ ក្នុងស្រុកកំពង់សៀម និងវត្តសន្ធររង្សី ក្នុងស្រុកស្ទឹងត្រង់។

ក្នុងឱកាសនេះឯកឧត្តមនិងមន្ត្រីចូលរួមបានប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃ ដល់វត្តទាំងពីរក្នុងវត្តនីមួយៗ រួមមាន អង្ករទម្ងន់ ១០០គីឡូក្រាម, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ៥កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ១កេសធំ, ទឹកដោះគោ ១កេសធំ, ស្កសរ ៥គីឡូក្រាម, តែ ៥ គីឡូក្រាម និងជាងថវិកា៤លានរៀល។ ដោយឡែកផ្លែឈើ និងចង្ហាន់ ត្រូវបានប្រគេនសម្រាប់ព្រះសង្ឃ ៧ព្រះអង្គ និងបច្ច័យក្នុង១អង្គ ១០ម៉ឺនរៀល៕
ដោយ:លី ពៅ

ads banner