នាយករដ្ឋមន្ត្រីកាតាហោះទៅជួបលោក ត្រាំ ក្រោយអ៊ីស្រាអែលវាយក្រុងដូហា

ដូហា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងទទួលជួបជាមួយនាយករដ្ឋមន្ត្រីកាតា បន្ទាប់ពីរដ្ឋធានីដូហា របស់ប្រទេសមួយនេះ ត្រូវបានអ៊ីស្រាអែលវាយប្រហារ ដ៏ភ្ញាក់ផ្អើល។

សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្ត្រីកាតា នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើក្រុមហាម៉ាស់ នៅប្រទេសកាតា។

លោក Trump និងបេសកជនពិសេស របស់លោក គឺ លោក Steve Witkoff នឹងទទួលទានអាហារពេលល្ងាច ជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman Al Thani នេះបើតាមសេចក្តីថ្លែងការណ៍ខ្លីមួយ របស់សេតវិមាន។

គួររម្លឹកថា មនុស្ស ៦នាក់បានស្លាប់ រួមទាំង កូនប្រុសរបស់កំពូលអ្នកចរចា ក្រុមហាម៉ាស់ និង មន្ត្រីសន្តិសុខកាតាម្នាក់ នៅក្នុងការវាយប្រហារ តាមអាកាស មិនធ្លាប់មាន ពីមុនមក ដែលបានគម្រាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសង្គ្រាម នៅហ្គាហ្សា។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងដូហា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិក បានធ្វើជាម្ចាស់ផ្ទះ ដាក់មូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុត នៅក្នុងតំបន់ បានរៀបចំការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ ចាប់តាំងពីឆ្នាំ ២០១២មក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner