រដ្ឋមន្រ្តីក្រសួងកសិកម្ម ទទួលជួបជាមួយប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋលេខាធិការ នៅ លក្ខណា ប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងសហការី នៅទីស្តីការក្រសួងកសិកម្ម ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ក្នុងការរៀបចំផែនការសកម្មភាព និងកិច្ចសហការក្នុងវិស័យកសិកម្ម ដើម្បីជួយឱ្យការងារបង្រ្កាបមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចសហការកន្លងមក និងលើកទឹកចិត្តបន្តកិច្ចសហការនេះឱ្យកាន់តែប្រសើរឡើងថែមទៀត និងទទួលបានជោគជ័យក្នុងការងារនេះជូនរាជរដ្ឋាភិបាល សំដៅការពារសុខភាពសាធារណៈ និងសង្គមជាតិ៕
ប្រភព ៖ ក្រសួងកសិកម្ម



