អភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃសាលាខេត្តកែប
កែប៖មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃសាលាខេត្តកែបទាំងអស់ ក្នុងនាមជាមន្ត្រីរាជការគឺត្រូវបំពេញកាតព្វកិច្ច របស់ខ្លួនឱ្យបានល្អ ដោយអនុវត្តសមត្ថភាពរបស់ខ្លួនឱ្យក្លាយទៅជាមន្ត្រីពូកែ ស្អាតស្អំ ដែលពលរដ្ឋត្រូវកា។រ ដោយឡែក ក្នុងការដឹកនាំក៏ត្រូវធ្វើខ្លួនជាគំរូល្អសម្រាប់មន្ត្រីក្រោមឱវាទ និងប្រកាន់យកគោលការណ៍ដឹកនាំល្អ ប្រកបដោយ គុណធម៌ សីលធម៌ ។
នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ត្រីកិច្ចសន្យានៃសាលាខេត្តកែបកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានផ្ដល់ជូននូវកុំព្យូទ័រដែលជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ដល់រដ្ឋបាលក្រុង ស្រុក សាលាឃុំ សង្កាត់ អង្គភាពពាក់ព័ន្ធដើម្បីយកទៅប្រើបាស់ម្រាប់បម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕
ដោយ៖ សិលា សារិន






