រដ្ឋបាលខេត្តស្វាយរៀង រៀបចំរថយន្តក្រុង ១២គ្រឿង សម្រាប់ដឹក ជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្តស្វាយរៀង រយៈពេល ៦ថ្ងៃ 

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀងបានជូនដំណឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះបានរៀបចំរថយន្តក្រុង ១២គ្រឿង សម្រាប់ដឹក ជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្ត ស្វាយរៀង រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២០-២៥ កញ្ញា ដោយមិនគិតប្រាក់។

ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង អាចធ្វើដំណើរតាមរថយន្ត ក្រុងដោយឥតគិតថ្លៃ ដោយចេញដំណើរពីក្រុងស្វាយរៀង ទៅកាន់ក្រុងបាវិត, ស្រុកស្វាយទាប, ស្រុកចន្ទ្រា, ស្រុកកំពង់រោទិ៍ និងស្រុករមាសហែក។ រថយន្តក្រុងទាំង ១២គ្រឿងនេះ នឹងចេញដំណើរពីម៉ោង៧ព្រឹក ដល់ ម៉ោង ៣រសៀល ។

បើតាមរដ្ឋបាលខេត្តស្វាយរៀង ការដាក់ឱ្យប្រើប្រាស់ រថយន្តក្រុងដោយឥតគិតថ្លៃនេះ ដើម្បីជួយសម្រួលដល់ ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងឱកាសធ្វើដំណើរ ត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង។ រថយន្ត ក្រុងទាំងនេះ នឹងចេញដំណើរនៅទីតាំងខាងមុខសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង៕

នុត នាង

ads banner