វេណេស៊ុយអេឡារឹបអូសគ្រឿងញៀន ៦០តោន ចំពេលតានតឹងជាមួយអាមេរិក

ការ៉ាកាស ៖ ប្រទេស វេណេស៊ុយអេឡា អះអាងថា បានរឹបអូសគ្រឿងញៀន ៦០តោន មកទល់ពេលនេះ ចំពេលមានភាពតានតឹង របស់អាមេរិក។

រដ្ឋមន្ត្រីមហាផ្ទៃ វេណេស៊ុយអេឡា បានអះអាង កាលពីថ្ងៃទី១៧ ខែកញ្ញា ថា ប្រទេសនេះបានរឹបអូសគ្រឿងញៀនជាង៦០តោន មកទល់ពេលនេះ ក្នុងឆ្នាំ២០២៥ ចំពេលមានភាពតានតឹង កើនឡើង ជាមួយសហរដ្ឋអាមេរិក។

លោក Diosdado Cabello បាននិយាយ ក្នុងសន្និសីទកាសែត នៅទីក្រុង Caracas ថា «មកដល់ពេលនេះ ក្នុងឆ្នាំ២០២៥ ថ្នាំញៀនចំនួន ៦០,០៧០ គីឡូក្រាម ត្រូវបានរឹបអូស រួចមកហើយ»។

សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាចម្បាំង ទៅកាន់ តំបន់ភាគខាងត្បូងការ៉ាប៊ីន ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ បន្ទាប់ពីបានចោទប្រកាន់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ពីបទដឹកនាំក្រុមជួញដូរគ្រឿងញៀន។

ថ្មីៗនេះ ប្រធានាធិបតី ប្រទេសវេណេស៊ុយអេឡា រូបនេះ បានអះអាងថា លោកបានដាក់ពង្រាយទាហាន ២៥,០០០នាក់ ទៅកាន់ព្រំដែន ក្នុងពេលតានតឹង ជាមួយអាមេរិក។ រីឯ រដ្ឋមន្ត្រីការពារជាតិបានអះអាងពីការដាក់ពង្រាយបន្ទាយទាហាន នៅទូទាំងប្រទេស៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner