អាមេរិក-អង់គ្លេសចុះហត្ថលេខាលើភាពជាដៃគូបច្ចេកវិទ្យា

ឡុងដ៍ ៖ មេដឹកនាំអាមេរិក និង មេដឹកនាំអង់គ្លេស បានចុះហត្ថលេខាលើ ភាពជាដៃគូបច្ចេកវិទ្យា ស្របពេលដែលក្រុមហ៊ុនអាមេរិក សន្យាវិនិយោគ ជាង២០០ពាន់លានដុល្លារ នៅអង់គ្លេស។

កាលពីថ្ងៃទី១៨ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump និង នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានកាន់ប៊ិច ចុះហត្ថលេខា ជាផ្លូវការ លើភាពជាដៃគូបច្ចេកវិទ្យា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបញ្ញាសិប្បនិម្មិត, ថាមពលនុយក្លេអ៊ែរ និង កុំព្យូទ័រ Quantum។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើង នៅឯគេហដ្ឋាន របស់ លោក Starmer អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក Trump នៅចក្រភពអង់គ្លេស។

លោក Starmer ហៅកិច្ចព្រមព្រៀងនេះថា « ជាកញ្ចប់វិនិយោគដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអង់គ្លេស»។ ដំណើរទស្សនកិច្ចរបស់លោក Trump បានផ្តល់ការសន្យាពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក និងក្រុមហិរញ្ញវត្ថុភាគច្រើន ក្នុងការវិនិយោគរួមគ្នា ចំនួន១៥០ពាន់លានផោន ឬ ២០៥ ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសអង់គ្លេស អំឡុងរយៈពេល ជាច្រើនឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner