មន្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំការក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដើម្បីជួយដោះស្រាយបញ្ហារបស់បងប្អូនកម្មករនិយោជិត

(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានក្រុមសម្របសម្រួល និងក្រុមការងារ ១២៩៧ នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំទទួលទូរសព្ទ ដោះស្រាយការងារ និងបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុ ។

ជាមួយគ្នានោះ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវការសាកសួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងទូរសព្ទមកលេខ ​១២៩៧ ។ ក្រុមការងាររង់ចាំទទួលការទំនាក់ទំនងរបស់បងប្អូន ដោយក្តីរីករាយ ។

សូមជូនពរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តនិងរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner