ថៃ ៖ ស្បថចូលកាន់តំណែងភ្លាម លោក អនុទីន ប្រាប់ពីការរំលាយសភា

បាងកក ៖ បន្ទាប់ពីបានស្បថចូលកាន់តំណែង ជាផ្លូវការ ភ្លាម លោក អនុទីន នាយករដ្ឋមន្ត្រីថៃថ្មី បានប្រាប់ពីការត្រៀមរំលាយសភាចោល។

នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ លោក Anutin Charnvirakul និង សមាជិកគណៈរដ្ឋមន្ត្រី ត្រូវបានគេឃើញថា បានថតរូបជាក្រុមរួមគ្នា កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា មុនពេលមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូង និង សន្និសីទសារព័ត៌មាន នៅឯវិមានរដ្ឋាភិបាល ស្ថិតក្នុងទីក្រុងបាងកក។

អំឡុងសន្និសីទសារព័ត៌មាន លើកដំបូង បន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មី បានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃពុធ លោក Anutin Charnvirakul បាននិយាយថា «ខ្ញុំនឹងរំលាយសភាតំណាងរាស្រ្ត ក្នុងរយៈពេល៤ខែ»។

គួរបញ្ជាក់ថា លោក អនុទីន ត្រូវបានសភាបោះឆ្នោត ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី៥ ខែកញ្ញា បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញ ដកតំណែងចោល កាលពីចុងខែសីហា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner