រយៈពេល ៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាតិ និង អន្តរជាតិមកសាន្តជាង ២ម៉ឺននាក់
(ខេត្តមណ្ឌលគិរី )៖ យោងតាមតួលេខបញ្ជាក់ឱ្យដឹងពីលោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ប្រាប់ទូរទស្សន៍អប្សរាAMSថា ក្នុងរយៈពេល ៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដោយគិតចាប់ពីថ្ងៃទី២១ដល់២៣ ខែ កញ្ញា ឆ្នាំ២០២៥ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាដើរកំសាន្តជាង ២ម៉ឺននាក់។
ប្រធានមន្ទីរទេសចរខាងលើ បានគូបញ្ជាក់ទៀតថា ភាគច្រើនភ្ញៀវទេសចរបានដើរកំសាន្តទៅកាន់កន្លែងទេសចរណ៍ទាំង៥នៅក្នុងខេត្តមានដូចជា៖ ១.រង្វង់មូលគោព្រៃ.២. ភ្នំដោះក្រមុំ.៣.សមុទ្រឈើ.៤. ចម្ការតែ មណ្ឌលគិរី និងទី៥.ទឹកជ្រោះប៊ូស្រា។
លោក បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកំសាន្តនៅមណ្ឌលគិរីសរុបចំនួន២២៩៩២នាក់ បើធៀបនិងឆ្នាំ២០២៤កន្លងទៅមានតែ១៥១៦៥នាក់ប៉ុណ្ណោះ។ដូច្នោះឆ្នាំ២០២៥កំណើនភ្ញៀវមានការកើនឡើងចំនួន៥១.៦១.%ក្នុងនោះចំនួនភ្ញៀវទេសចរថយចុះចំនួន៤៩.២៩%ធៀបនិងឆ្នាំ២០២៤ ខណៈភ្ញៀវទេសចរជាតិកើនឡើងចំនួន៥៤.៥៤%ធៀបនិងឆ្នាំ២០២៤៕












ដោយ ៖ ជាវ ចន្ធូ