ផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវជាតិ​លេខ 76 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 270 ដល់ 273 ស្រុកលំផាត់ ខេត្តរតនគិរី

(ខេត្តរតនគិរី)៖ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តរនគីរី បានចេញសេចក្តី​ជូនដំណឹងពីការផ្អាកជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវ​ជាតិលេខ ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 270 ដល់ 273 ស្រុកលំផាត់ ខេត្តរតនគិរី ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តរនគីរី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

សេចក្តីជូនដំណឹងដដែលបានគូសបញ្ជាក់ថា ដោយសារស្ថានភាពអាកាស​ធាតុរដូវ​វស្សានេះ មានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹង​ទម្ងន់​រថយន្តដឹកទំនិញធុនធ្ងន់ ទឹកជន់លិចផ្លូវដោយកន្លែងពិបាកធ្វើដំណើរចរាចរណ៍ អាស្រ័យហេតុនេះ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តរនគីរី សូមធ្វើការបិទ​ចរាចរណ៍ទាំងស្រុងនូវ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវជាតិលេខ 76 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 270 ដល់ 273 រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់​បងប្អូន​ប្រជាពលរដ្ឋប្រកបដោយសុវត្តិភាព។

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner