កម្លាំងរួមរបស់រដ្ឋ និងប្រជាជន គឺជាគន្លឹះក្នុងការកសាង អនាគតផលិតផលខ្មែរ ឱ្យរីកចម្រើន!

(ភ្នំពេញ)៖ រដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្ពស់ចំពោះការជំរុញ ផលិតផល ក្នុងស្រុក។ តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗ រដ្ឋាភិបាលបាន ពង្រឹងសមត្ថភាពកសិករ ផ្ដល់ឧបត្ថម្ភដល់សហគ្រាសតូចមធ្យម (SMEs) បង្កើត វេទិកាសម្រាប់អាជីវករ និងដាក់ឲ្យមានកម្មវិធីជំរុញការប្រើប្រាស់ផលិតផល ក្នុងស្រុកជាសាធារណៈ។

កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋ មិនត្រឹមតែជួយសេដ្ឋកិច្ចក្នុងស្រុកទេ ប៉ុន្តែថែមទាំង ជួយអភិរក្សវប្បធម៌ និងអត្តសញ្ញាណជាតិ។ នៅពេលរដ្ឋ ផ្តល់ជំនួយ និងបង្កើត គោលការណ៍សម្រេចចិត្តដើម្បីគាំទ្រផលិតផលក្នុងស្រុក ប្រជាពលរដ្ឋក៏មាន តួនាទីដ៏សំខាន់ក្នុងការឆ្លើយតប ដោយជ្រើសរើសប្រើ និងគាំទ្រផលិតផលខ្មែរ។នេះជាស្មារតីរួមដ៏រឹងមាំ ហើយកម្លាំងរួមនេះគឺជាគន្លឹះសម្រាប់អនាគតរុងរឿង និងស្ថិរភាពរបស់ប្រទេស។

ការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក គឺជាការចូលរួមចំណែក ដ៏សំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ។ តាមរយៈការគាំទ្រនេះ យើងនឹងអាចបង្កើតឱកាស ការងារដល់ប្រជាពលរដ្ឋកាន់តែច្រើន ព្រមទាំងអាចជួយជំរុញឱ្យមានការពង្រឹង គុណភាពផលិតកម្មក្នុងស្រុក ដើម្បីអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។ ជ្រើសរើសប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីអនាគតសេដ្ឋកិច្ចជាតិដ៏រឹងមាំ។

ជួបគ្នាថ្ងៃស្អែកនៅសាលពិព័រណ៍កោះពេជ្រ សូមកុំខកខាន ចូលរួមជាមួយ យើង នៅថ្ងៃទី ២៦ ២៧ និង ២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ទាំងអស់គ្នា។

កម្មវិធីពិព័រណ៍នេះ វាគ្មិនដ៏ឆ្នើមទាំងជាតិ និងអន្តរជាតិ នឹងមករួមគ្នាចែករំលែកគំនិត ទស្សនៈ លើប្រធាន«Cambodia Through the Eyes of the World» តាមរយៈកម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ«ខ្មែរធ្វើបាន៖ ការចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក»។ វាគ្មិនដែលជាអ្នកមានកេរ្តិ៍ឈ្មោះបោះសំឡេង និងល្បីល្បាញក្នុងបណ្ដាញសង្គមជាច្រើនរូប នឹងបង្ហាញវត្តមានក្នុងកម្មវិធី ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដើម្បីពិភាក្សា និងចែករំលែក ក្រោមប្រធានបទ«ការចូលរួមកិច្ចការមនុស្សធម៌ដើម្បីខ្មែរ និងការជំរុញផ្សព្វផ្សាយផលិតផលជាតិ»៕

https://www.facebook.com/amstv11/posts/pfbid0TBz7sNmQmh5n8hRsNH6gk5Uj6dZTr3Q52qYTRD5ryHtpBiVpgXjqvag1EnCTTBPSl

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner