អគ្គនាយកស៊ីម៉ាក់ ៖ រូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់ផ្លោង​មិន​មែន ក្នុងសម័យ១៩៧០-១៩៧៣ ដូចការចោទប្រកាន់លាបពណ៌​របស់ភាគី​ម្ខាង​ទៀត​នោះទេ

(ភ្នំពេញ)៖ រូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះនិងគ្រាប់ផ្លោង(កងទ័ពថៃ)​ទាំងនេះ ជាកំណត់ត្រាជាក់ស្តែងនិងជាចំណែកតូចមួយនៃមរតកក្នុងសង្គ្រាម៥ថ្ងៃ ២៤-២៨ កក្កដា ២០២៥ ដោយបានត្រួតពិនិត្យសំណាកភស្តុតាង​និងកំណត់​ចំ​ណុចទីតាំងច្បាស់លាស់ព្រមទាំងមានដៃគូអន្តរជាតិមួយចំនួនចូលរួមជាមួយអ្នកជំនាញបច្ចេកទេសអង្គភាព CMAC ផងដែរ ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈ​មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់(CMAC)។

តាមរយៈបណ្តាញសង្គមនាយប់ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថាមិនមែនជារណ្តៅគ្រាប់ ឬក៏គ្រាប់បែកកើតចេញពីកាឡៃ នៃការ​ទម្លាក់​គ្រាប់បែកសម័យឆ្នាំ១៩៧០-១៩៧៣ ដូចការចោទប្រកាន់លាបពណ៌​របស់​ភាគី​ម្ខាងទៀតនោះទេ ។ កម្ពុជាបាននិងកំពុងបង្ហាញរឿងរ៉ាវនិងទិដ្ឋភាពពិតជាក់ស្តែង ប្រកបដោយតម្លាភាព និងមិនត្រូវការក្រឡៃលាបពណ៌អ្វីនោះទេ។

គួរបញ្ជាក់ថា ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនៅលើ​បណ្តាញ​សង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដែរថាករណីការ​បាញ់​ផ្លោងរបស់ទាហានសៀមមកលើបូរណភាពទឹកដីកម្ពុជា និងកងកម្លាំងកម្ពុជា ដោយ​ចាប់ផ្តើមបាញ់ នៅម៉ោង១១និង៥២ព្រឹក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដែលការបាញ់មកលើកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡើយ! ព្រោះថា កងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡើយ ។

អគ្គនាយកស៊ីម៉ាក់លើកឡើងដែរថា ៖ ករណីបាញ់ផ្លោងនៅថ្ងៃនេះដូចគ្នា ករណីពួក​ទា​ហាន​សៀមបានបាញ់តែម្នាក់ឯងមកលើតំបន់ភូមិភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ កាលពីម៉ោង៥:០១ទាបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥កន្លងមក ក្នុងគោលបំណងពង្រីកសមរភូមិប្រយុទ្ធ តាមបណ្តោយព្រំដែន ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner