ឯកឧត្តម ជុន វ៉ាត បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទលើកទី២០ ស្ដីពី “World Telecommunication/ICT Symposium Indicators” កិច្ចប្រជុំក្រុមអ្នកជំនាញលើកទី១៦ ស្ដីពី “Telecommunication/ICT Indicators (EGTI)” និងកិច្ចប្រជុំក្រុមអ្នកជំនាញលើកទី១៣ ស្ដីពី “ICT Household Indicators (EGH)” នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

(ទីក្រុងហ្សឺណែវ)៖ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទលើកទី២០ ស្ដីពី “World Telecommunication/ICT Symposium Indicators ឬ WTIS25” កិច្ចប្រជុំក្រុមអ្នកជំនាញលើកទី១៦ ស្ដីពី “Telecommunication/ICT Indicators (EGTI)” និងកិច្ចប្រជុំក្រុមអ្នកជំនាញលើកទី១៣ ស្ដីពី “ICT Household Indicators (EGH)” ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សន្និសីទ WTIS-25 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលផ្តោតសំខាន់ក្នុងការងារស្ថិតិ និងសូចនាករនៃវិស័យទូរគមនាគមន៍/ICT។ ស្ថិតក្រោមមូលបទពិភាក្សាស្តីពី “អតីតកាល បច្ចុប្បន្ន និងអនាគតនៃស្ថិតិការអភិវឌ្ឍន៍ឌីជីថល (The past, present and future of digital development statistics)” សន្និសីទនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពជិតបីទសវត្សរ៍ ចាប់តាំងពីសន្និសីទដំបូងនៅឆ្នាំ១៩៩៦ និងបានបង្ហាញពីអាទិភាពសំខាន់ៗនាពេលបច្ចុប្បន្ន ព្រមទាំងតម្រូវការទិន្នន័យថ្មីៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍក្នុងវិស័យឌីជីថលជាពិសេសក្នុងផ្នែកទិន្នន័យ និងការរៀបចំគោលនយោបាយនានា។

ដោយឡែក កិច្ចប្រជុំក្រុមអ្នកជំនាញលើកទី១៦ ស្ដីពី “Telecommunication/ICT Indicators (EGTI)” និងកិច្ចប្រជុំក្រុមអ្នកជំនាញលើកទី១៣ស្ដីពី “ICT Household Indicators (EGH)” ត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់អនុក្រុមការងារ និងបញ្ចប់ប្រធានបទដែលអនុក្រុមការងាបាន និងកំពុងសិក្សា។ សកម្មភាពការងារឆ្នាំ២០២៥ រួមមាន៖ ការងាររបស់អនុក្រុមការងារ EGH ស្តីពីការវាស់វែងការប្រើប្រាស់ AI សម្រាប់ស្ទង់មតិគ្រួសារ, ការងាររបស់អនុក្រុមការងារ EGTI ស្តីពីសូចនាករតាមដានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ និងសកម្មភាពក្រុមការងាររួម EGTI-EGH ស្តីពីសន្ទស្សន៍អភិវឌ្ឍន៍ ICT ព្រមទាំងប្រធានបទជាច្រើនទៀត។ ជាមួយគ្នានេះ កិច្ចប្រជុំក៏មានការផ្លាស់ប្តូរបទពិសោធ និងចែករំលែកអំពីឧត្តមានុវត្តន៍ក្នុងការប្រមូលទិន្នន័យ ព្រមទាំងលើកពីបញ្ហាប្រឈម និងដំណោះស្រាយជាក់ស្តែងនៅក្នុងដំណើរការរៀបចំសូចនាករទាំងនោះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner