អ្នករត់មិនមែនអាជីពរបស់កម្ពុជា ៧រូប បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Berlin Marathon 2025

(ភ្នំពេញ)៖ អ្នករត់មិនមែនអាជីពនៅកម្ពុជា៧រូបបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុង Berlin Marathon 2025 នាទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីនេះ។ កីឡាករកម្ពុជា៧រូបដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍រត់អន្តរជាតិនេះ មានកីឡាករ ជីម គង់ហ៊យ.ហុង វណ្ណថេត.ឡេង តុង.លីម៉េង ឃាង.ពន្លឺ តុលា.សុខ ហេង .ជា សុថេង។

លោក ឡេង តុង កីឡាករមួយរូប ក្នុងចំណោម៧រូបកីឡាកររត់មិនមែនអាជីពរបស់កម្ពុជា បានគូសបញ្ជាក់ ឱ្យដឹងដែរថា ដើមចមដែលជំរុញឱ្យកីឡាកររត់មិនមែនអាជីពកម្ពុជា៧រូប សម្រេចចិត្តចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ មានគោលបំណងលើកកម្ពស់សុខភាព និងចង់សាកល្បងជាមួយអ្នករត់អន្តរជាតិនៅលើពិភពលោក។ ទន្ទឹមនោះ ក៏ចង់បង្ហាញរំលេចទង់ជាតិកម្ពុជាទៅកាន់អន្តរជាតិ តាមរយៈសកម្មភាពចូលរួមរត់របស់អត្តពលិកមិនមែនអាជីព គឺផ្តើមចេញពីក្តីស្រលាញ់និងចូលរួមលើកតម្លើងកេត្យានុភាពកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

លោក ឡេង តុង បានអះអាងទៀតថា សកម្មភាពចូលរួមរត់របស់អត្តពលិកមិនមែនអាជីពនៅលើឆាកអន្តរជាតិ គឺបានចូលរួមជាច្រើនលើករួចមកហើយ គ្រប់សកម្មភាពចូលរួមអត្តពលិកតែងតែរត់កាន់ទង់ជាតិកម្ពុជា ដែលជាសារបង្ហាញឱ្យអន្តរជាតិមើលឃើញថា ទោះបីកម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែកម្ពុជាមានការរីកចម្រើននិងសន្តិភាព និងស្រលាញ់គិតគូយ៉ាងខ្លាំងចំពោះសុខមាលភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍Berlin Marathon 2025 នាទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ជាការត់ម៉ារ៉ាតុងចម្ងាយ៤២.១៩៥គីឡូម៉ែត្រ ដែលមានអត្តពលិកអន្តរជាតិចូលរួមចំនួន៥៥០០០នាក់ ក្នុងនោះអត្តពលិកមិនមែនអាជីពរបស់កម្ពុជាចូលរួម៧រូប ខណៈអត្តពលិកឈាមជ័រខ្មែរមួយចំនួនក៏បានចូលរួមមួយចំនួនផងដែរ។បន្ទាប់ពីព្រឹត្តិការណ៍ ម៉ារ៉ាតុងនៅប្រទេសអាល្លឺម៉ង់នេះ ព្រឹត្តិការណ៍បន្ទាប់ទៀត អត្តពលិកទាំង៧រូបខាងលើនេះ ក៏មានគម្រោងចូលរួមរត់នៅ អាមេរិច Chicago Marathon ខែ តុលា ២០២៥ និង Tokyo Marathon នៅ តូក្យូ ខែ មីថុនា ២០២៦ផងដែរ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner