មន្ទីរព័ត៌មានខេត្តកែបបើកវគ្គបណ្តុះបណ្តាលជំនាញព័ត៌មានដល់មន្រ្តីនៃអង្គភាពជុំវិញខេត្ត
អត្ថបទដោយ៖
សិលា សារិន
កំពត៖មន្ទីរព័ត៌មានខេត្តកែបបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញយកព័ត៌មាន-ផ្សព្វផ្សាយជូនដល់មន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មា សរុបចំនួន១០៥នាក់។
វគ្គបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ប៊ុន យោង អភិបាលរងខេត្តកែប។

លោក រស់ ឧត្តុង ប្រធានមន្ទីរព័ត៌មានខេត្តកែបបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។វគ្គបានបញ្ចប់ដោយជោគជ័យនិងទទួលបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹងពីបុគ្គលឆ្នើមមកពីក្រសួងព័ត៌មាន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីបន្ថែមទៀតស្របតាមការវិវឌ្ឍឥតឈប់ឈរនាពេលបច្ចុប្បន្ន ៕
ដោយ៖ សិលា សារិន



