រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ទទួលជួបតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា

ភ្នំពេញ៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍ (ក.ប.ទ.)បានអនុញ្ញាតជូនលោក អេនរីកូ ហ្គាវេលីយ៉ា ( Enrico Gaveglia) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍​អង្គការសហប្រជាតិប្រចាំកម្ពុជាឬយូអិនឌីភី (UNDP ) និង​សហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅ​ទីស្ដីការ​ក្នុងឱកាស​ដែលលោកចាប់ផ្តើម​បំពេញបេសកកម្ម​នៅកម្ពុជា។

ក្នុងជំនួបនៅថ្ងៃទី៣០ ខែកញ្ញានេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Enrico បានពិភាក្សានិងចែករំលែកអំពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សផ្នែក​ឌីជីថល ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការ​អភិវឌ្ឍ​ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសថ្នាលផ្ទៀង​ផ្ទាត់ឯកសារ VERIFY និង ថ្នាល SupperApp ដែល​មានសមត្ថភាពខ្ពស់អាចប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈ​ពហុវិស័យ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner