រញ្ជួយដីដ៏ខ្លំាងនៅហ្វីលីពីន របាយការណ៍បឋម ស្លាប់២៦នាក់
ម៉ានីល ៖ របាយការណ៍បឋមបង្ហាញថា មនុស្សយ៉ាងតិច ២៦នាក់បានស្លាប់ និង របួស១៤៧នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងបានវាយប្រហារប្រទេសហ្វីលីពីន គិតត្រឹមព្រឹកថ្ងៃទី១ ខែតុលា។
មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៦ នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៩ រិចទ័រ កើតមាននៅហ្វីលីពីន ដែលជាគ្រោះមហន្តរាយដ៏សាហាវបំផុតមួយ របស់ប្រទេសនេះ ក្នុងឆ្នាំ២០២៥។
ការរញ្ជួយដីបានផ្តើមវាយប្រហារ នៅឆ្នេរសមុទ្រនៃខេត្ត Cebu ក្នុងតំបន់ Visayas ភាគកណ្តាល នៅមុនម៉ោង ១០ យប់ថ្ងៃអង្គារ ដែលបាននាំឱ្យមានការដាច់ចរន្តអគ្គិសនី និង រលំបាក់អគារនានានៅក្នុងតំបន់។
ប្រទេសហ្វីលីពីនស្ថិតនៅតំបន់ប៉ាស៊ីហ្វិក “Ring of Fire” ជាកន្លែងដែលសកម្មនៃការផ្ទុះភ្នំភ្លើង និងការរញ្ជួយដី ជារឿងធម្មតា។ ប្រទេសនេះ បានឃើញមានការរញ្ជួយដីធំ ពីរលើក ក្នុងខែមករា ដោយមិនមានរបាយការណ៍ថា មានអ្នកស្លាប់និងរបួស។ នៅឆ្នាំ២០២៣ ការរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ បានសម្លាប់មនុស្ស ៨នាក់៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត



