ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្មួយៗត្រូវចងចាំ និងដឹងគុណដល់ឪពុកម្តាយ អាណាព្យាបាលរបស់យើងដែលបានផ្តល់ឱកាស និងទំនុកបម្រុងក្នុងការរៀនសូត្រ

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា ខ្ញុំសូមចូលរួមអបអរសាទរជាមួយអាណាព្យាបាល គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូអ្នកគ្រូ និងប្អូនៗទាំង ៧៩នាក់ដែលជាជ័យលាភីនិទ្ទេសA នៃការប្រលងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥។ លទ្ធផលគាប់ប្រសើររបស់ក្មួយៗ ក៏ជាការលើកកម្ពស់មុខមាត់របស់ខេត្តកំពង់ស្ពឺយេីងផងដែរ។ ក្មួយៗត្រូវចងចាំ និងដឹងគុណដល់ឪពុកម្តាយ អាណាព្យាបាលរបស់យើងដែលបានផ្តល់ឱកាស និងការទំនុកបម្រុងក្នុងការរៀនសូត្រ ក៏ដូចជាលោកគ្រូអ្នកគ្រូចំពោះការណែនាំ បង្ហាត់បង្រៀនដល់ក្មួយៗ ទើបក្មួយៗមានឱកាសទទួលបានជោគជ័យដូចពេលនេះ។

ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃ០១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២៤~២០២៥ នាសម័យប្រឡង ២៨ សីហា ២០២៥។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ប្រធានយុវជន ស ស យ ក លោកអភិបាលក្រុង ស្រុក  លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនទៀត ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងបន្ថែមថា ខ្ញុំសង្ឃឹមថា ក្រោយពេលក្មួយៗទទួលបានជោគជ័យហេីយ ក្មួយៗនឹងត្រឡប់មកចែករំលែកទៅកាន់អ្នកដទៃ ជាពិសេសអ្នកជំនាន់ក្រោយផងដែរ។

គួរបញ្ជាក់ថា សិស្សនិទ្ទេសA ចំនួន ៧៩នាក់ ក្នុងខេត្តកំពង់ស្ពឺ ទទួលបានកុំព្យួទ័រម្នាក់ ០១គ្រឿង ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner