ពិធីសម្ពោធជាផ្លូវការកម្មវិធី “វិថីហិរញ្ញវត្ថុ រដូវកាលទី៣”

(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមសហការរៀបចំ ពិធីសម្ពោធជាផ្លូវការកម្មវិធី “វិថីហិរញ្ញវត្ថុ រដូវកាលទី៣” ជាមួយនឹងក្រុមហ៊ុន Apsara Media Services (AMS) សមាគមធនាគារនៅកម្ពុជា (ABC) និង ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី ( CBC) ក្រោមកិច្ចគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC)។ កម្មវិធីនេះមានគោលបំណងដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធី “វិថីហិរញ្ញវត្ថុ-Financial Street” និងចូលរួមផ្សព្វផ្សាយការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណៈជន សំដៅសម្រេចបាននូវយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ២០១៩-២០២៥ របស់ធនាគារជាតិនៃកម្ពុជា ។

កម្មវិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌីនិង លោកលឹម ឃុនស្រ៊ុន អគ្គ នាយកប្រតិបត្តិ នៃក្រុមហ៊ុន អប្សរា មេឌាសឺវីស ព្រមទាំងមានការចូលរួមពីតំណាងពីវិស័យធនាគារនិងហិរញ្ញវត្ថុ និងប្អូនៗសិស្សនិស្សិតជាច្រើននាក់។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តែងយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន តាមរយៈកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដៃគូ ក៏ដូចជាគ្រឹះស្ថានសមាជិក ផ្តួចផ្តើមឱ្យមាននូវកម្មវិធី និងគម្រោងនានា ដើម្បីរួមចំណែកផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណៈជន តួយ៉ាងដូចការផ្តួចផ្តើមឱ្យមានកម្មវិធីវិថីហិរញ្ញវត្ថុនេះ៕

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner