បារាំងចាប់ខ្លួននាវិកជាន់ខ្ពស់ដែលបើកនាវាដឹកប្រេងពាក់ព័ន្ធនឹងរុស្ស៊ី

បរទេស ៖ ប្រទេស បារាំង បានចាប់ឃុំខ្លួនសមាជិកនាវិក ជាន់ខ្ពស់ ចំនួនពីរនាក់ ដែលបានបើកនាវាដឹកប្រេង មានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។

ទិន្នន័យបង្ហាញថា ទីតំាងកើតហេតុគឺបានស្ថិតនៅលើឆ្នេរសមុទ្រ ដាណឺម៉ាក កាលពីខែមុន ក្នុងអំឡុងពេលហោះហើរយន្តហោះគ្មានមនុស្សបើក ដ៏អាថ៌កំបាំង នេះជាអ្វីដែលរដ្ឋអាជ្ញាបារាំងបាននិយាយ កាលពីថ្ងៃពុធ ទី១ ខែតុលា។

កប៉ាល់ Boracay ជានាវាដែលមានទង់ជាតិបេនីន និង ត្រូវបានចុះបញ្ជីខ្មៅដោយសហភាពអឺរ៉ុប សម្រាប់ជាផ្នែកមួយនៃ “កងនាវាស្រមោល” ដឹកប្រេង ដែលមានវ័យចំណាស់របស់រុស្ស៊ី ត្រូវបានឈរជើង នៅទីនោះ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែកញ្ញា នេះបើយោងតាមទិន្នន័យតាមដានកប៉ាល់ ដែលបានវិភាគដោយ AFP ។

ហេតុការណ៍នេះ បានកើតឡើង ចំពេលដែលយន្តហោះគ្មានមនុស្សបើក ត្រូវបានគេមើលឃើញ នៅទូទាំងប្រទេស ដាណឺម៉ាក រួមទាំង ទីតាំងយោធា ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ដែលជំរុញឱ្យមានការបិទអាកាសយានដ្ឋានជាច្រើន និងបម្រាមលើការហោះហើរយន្តហោះគ្មានមនុស្សបើក ទាំងអស់ រហូតដល់ថ្ងៃសុក្រ។

អ្នកកាសែត AFP បាននិយាយថា យោធាបារាំង នៅថ្ងៃពុធ ស្ថិតនៅលើនាវាដឹកប្រេង ដែលឥឡូវឈរជើង នៅឆ្នេរសមុទ្រភាគខាងលិច ប្រទេសបារាំង។

ក្រោយមក រដ្ឋអាជ្ញានៃទីក្រុង Brest លោក Stephane Kellenberger បានប្រាប់ AFP ថា សមាជិកនាវិកពីរនាក់ ដែលជាប្រធានកប៉ាល់ និងគ្នីគ្នា ត្រូវបានចាប់ខ្លួន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner