ថ្នាក់ដឹកនាំយោធភូមិភាគទី១លើកទឹកចិត្តដល់យោធិនដែលទើបទទួលការតែងតាំងថ្មី
ស្ទឹងត្រែង៖មេបញ្ជាការរងយោធភូមិភាគទី១ឧត្តមសេនីយ៍ទោ ឯក ចេត្តនា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន និងនាយទាហានរងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១។
ក្នុងឱកាសនេះមេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងស្ទឹងត្រែងឧត្តមសេនីយ៍ត្រី តន ឆៃ បានលើកឡើងពីការចូលរួមរបស់កងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងក្នុងការការពារបូរណភាពទឹកដី។
ឧត្តមសេនីយ៍ទោ ឯក ចេត្តនា មេបញ្ជាការរងយោធភូមិភាគទី១ជំនួសមុខឧត្តមសេនីយ៍ទោ លីសូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានផ្តាំផ្ញើដល់នាយទាហាន និងនាយទាហារង ដែលត្រូវបានការតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិថ្មី នាពេលនេះត្រូវខិតខំគោរពវិន័យ បទបញ្ជារបស់កងយោធពលខេមរភូមិន្ទ គោរពច្បាប់របស់រដ្ឋ និងបទបញ្ជានានារបស់ថ្នាក់លើឱ្យបានល្អ ។លោកបន្តថាយោធិនដែលទទួលបាននូវការផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិថ្មីនៅពេលនេះត្រូវបង្កើនស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀត ចំពោះមុខងារ និងភារកិច្ចថ្មី ដើម្បីឱ្យសក្តិសម និងទំនុកចិត្តរបស់ថ្នាក់ដឹកនាំ។ស្មោះត្រង់ដាច់ខាតចំពោះ ជាតិសាសនា ព្រះមហាក្សត្រ
រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕




ដោយ៖ឡុង សំបូរ