រដ្ឋបាលខេត្តកំពង់ចាមនឹងមានកំពង់ផែទេសចរណ៍មួយនាពេលខាងមុខ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កាលពី​រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញក្នុងពិធីក្រុងពាលីសម្រាប់​បើកការដ្ឋានគម្រោងសាងសង់​កំពង់ផែទេសចរណ៍កំពង់ចាមស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ជាការកែលម្អលើកំពង់ផែចម្លងចាស់។

មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម នឹងបើកការដ្ឋាន​សាងសង់ជាផ្លូវការនៅថ្ងៃទី៣ ខែតុលា។នេះជាគម្រោងកែលម្អកំពង់ចម្លងចាស់ នៅក្រុងកំពង់ចាម ឱ្យប្រែក្លាយជា​កំពង់ផែទេសចរណ៍ស្តង់ដារ មានសោភណភាព សមស្របសម្រាប់នាវាចូលសំចត ដោយប្រើប្រាស់ថវិកាជាតិ ។​តាមរយៈចំណតកំពង់ផែទេសចរណ៍ដែកបណ្តែតទឹកនេះ នឹងផ្តល់ប្រយោជន៍ដ៏ធំធេង ដល់ខេត្តកំពង់ចាម និង​បម្រើដល់ការតភ្ជាប់ផ្លូវនាវាចរណ៍ ទៅកាន់ខេត្តតាមបណ្តោយផ្លូវទឹកនានាផងដែរ៕


ដោយ៖លី ពៅ

ads banner