រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀនឱ្យបានទូលំទូលាយ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រាបានជំរុញ និងលើកទឹកចិត្តដល់ពិធីករ ពិការិនី អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តញសង្គម សូមចូលរួមគ្នាឱ្យកាន់តែសកម្ម ផុសផុលឡើង ដើម្បីផ្សព្វផ្សាយសារអប់រំ បង្ការ ទប់ស្កាត់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀនជូនដល់សារធារណជូន, សូមកុំថាវាជាសារដដែលៗ តែត្រូវគិតថាសារអប់រំដដែលនេះនឹងជួយ បញ្ជ្រាប និងពញ្ញាក់ស្មារតីយុវជន យុវនារីឱ្យយល់ច្បាស់ពីគ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះអ្នកប្រើប្រាស់ សាច់ញាតិ និងសង្គមជាតិ។

ការលើកទឹកចិត្តបែបនេះរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ ក្នុងឱកាស បិទវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្តល់នូវចំណុចមួយដល់ពិធីករ ពិធីការិនី និងអ្នកសារព័ត៌មាន សូមបញ្ជ្រាបនូវការផ្សព្បវផ្សាយពីសារអប់រំ ទប់ស្កាត់ បង្ការ គ្រឿងញៀន តាមរយៈកម្មវិធីព័ត៌មានរបស់ខ្លួន បើទោះបីជាកម្មវិធីទាំងនោះមិនទាន់មិនមែនជាប្រធានបទពាក់ពព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដោយ។ ភ្ជាប់ជាមួយគ្នានេះពពិធីករ ពិធីការិនី និងអ្នកសារព័ត៌មាន ក៏អាចនឹងភ្ជាប់នូវសារអប់ពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី កុមារ អំពើជួញដូរមនុស្ស និងការបៀតបៀនផ្លូវភេទជាដើម។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ក្បាលមេក្រូ និងអត្ថបទព័ត៌មានរបស់អ្នកសារព័ត៌មាន គឺមានតម្លៃខ្លាំងណាស់ ដើម្បីសាបព្រួសារអប់រំល្អៗ ជូនដល់សារធាណជនឱ្យបានយល់ច្បាស់ពីបញ្ហាដែលបង្កឡើងដោយគ្រឿងញៀន អំពើហិង្សា ទង្វើផ្សេងៗទៀត ព្រមទាំងសកម្មភាពខុសច្បាប់ដែលសង្គមស្អប់ខ្ពើម និងអាចឈានទៅជាប់ទោសទណ្ឌប្រសិនបើជនណាប្រព្រឹត្តជាដើម។ ដូច្នេះ តួនាទីអ្នកសារព័ត៌មាន សំខាន់ខ្លាំងណាស់ ពោលគឺជាដៃគូរបស់រាជរដ្ឋាភិបាល ជាដៃគូរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ក្នុងការសកម្មភាពផ្សព្វផ្សាយនូវការយល់ដឹងពីផលប៉ះពាល់ដែលបណ្តាលមកពីគ្រឿងញៀនផងដែរ។

គ្រោះនៃការប្រើប្រាស់គ្រឿងញៀន និងការឈានជើងចូលក្នុងអំពើអបាយមុខ ត្រូវ រដ្ឋមន្ត្រី នេត្រ ភក្ត្រា រម្លឹកដល់យុវជនថា ប្រសិនបើយុវជន យុវនារីរូបណាហ៊ាន និងប្រឡូកនៃការប្រើប្រាស់គ្រឿងញៀន ច្បាស់ណាស់ក្តីស្រម៉ៃ និងការប៉ងប្រាថ្នាផ្លូវអនាគតរបស់ខ្លួននឹងត្រូវបាត់ជាមិនខាន។ ដូច្នេះ សូមយុវជន យុវនាទីទាំងអស់ ត្រូវតាំងចិត្តឱ្យបានរឹងមាំ កុំឱ្យគ្រឿងញៀនអាចចូលមកក្នុងខ្លួនយើងឱ្យសោះ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ៖ «អញ្ចឹងការចូលរួមផ្សព្វផ្សាយ ពីអំគ្រឿងញៀន ការបង្ការ ទប់ស្កាត់ វិធានការដែលដាក់ចុះដោយអាជ្ញាធរ គឺជាផ្នែកមួយដែលសំខាន់ ដែលខ្ញុំយល់ថា យើងត្រូវតែជួយផ្សព្វផ្សាយ អប់រំ សារដដែលៗមែន ក៏ប៉ុន្តែ សារដដែលៗនេះវានឹងជ្រាបចូលរួមទប់ស្កាត់ កុំឱ្យយុវជន យុវនារី ភ្លក់ សាករសជាតិគ្រឿងញៀនដែលនាំឱ្យពួកគាត់ក្លាយខ្លួនជាអ្នកញៀនគ្រឿងញៀន។ បើញៀនគ្រឿងញៀនហើយ អនាគតរបស់ពួកគាត់នឹងខូចអស់»។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន ត្រូវតែបន្តសកម្មភាពផ្សព្វផ្សាយអប់រំឱ្យបានកាន់តែសកម្ម និងទូលំទូលាយថែមទៀត ពិសេសតាមរយៈកម្មវិធីទូរសព្ទដៃ NoDrung ដែលជាកម្មវិធីរាយការណ៍ និងផ្តល់ព័ត៌មានពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនឱ្យសម្ងាត់មកកាន់សមត្ថកិច្ច ដើម្បីឈានទៅរកការបង្ក្រាបបានទាន់ពេលវេលាន និងមានប្រសិទ្ធភាព។ ហើយតាមរយៈកម្មវិធីទូរស័ព្ទដៃនេះ អាចពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំ ឱ្យបានទៅដល់ប្រជាពលរដ្ឋស្ទើរគ្រាប់អ្នកដែលមានទូរស័ព្ទដៃប្រើ មិនថាចាស់ ឬក្មេង នៅទីប្រជុំជន នៅជនបទ ឬនៅក្រៅប្រទេសឡើយ ពួកគាត់អាចទទួលបានព័ត៌មាន ទទួលបានការអប់រំ និងទទួលបានការកំសាន្តសប្បាយ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner